MUMBAI៖ ក្រសួងសុខាភិបាលប្រទេសឥណ្ឌា បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាការឆ្លងមេរោគថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១២.២១៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ខែ មកនេះ។
រដ្ឋ Maharashtra ដែលជារដ្ឋមានជាងគេបំផុតរបស់ប្រទេស មានការឆ្លងថ្មីចំនួន ៤.០២៤ ករណី កាលពីថ្ងៃពុធ ដោយរដ្ឋធានី New Delhi រាយការណ៍ពីករណីប្រចាំថ្ងៃច្រើនជាង ១.០០០ ករណី សម្រាប់រយៈពេល ២ថ្ងៃ ជាប់ៗគ្នា។ជាក់ស្តែង តួលេខកាលពីថ្ងៃព្រហស្បតិ៍គឺជាតួលេខខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ២៦ ខែកុម្ភៈ មក។
ជាមួយគ្នានេះផងដែរ ក្រសួងបានបន្ថែមថា ប្រទេសឥណ្ឌាមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ១១ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើអោយចំនួនអ្នកស្លាប់កើនឡើងដល់ ៥២៤.៨០៣ នាក់។ NR